LOEM Sivly, Standards Coordination Assistant
ការធ្វើការងារជាជំនួយការសម្របសម្រួលស្តង់ដារ គឺជាបទពិសោធន៍មួយដ៏មានតម្លៃ និងធ្វើឱ្យខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ក្នុងការបានរួមចំណែកដោយផ្ទាល់ដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍរោងម៉ាស៊ីនកិនស្រូវក្នុងស្រុករបស់យើង។ តួនាទីនេះគឺជាដំណើរស្វែងយល់ដ៏មានសារៈសំខាន់ ដែលបានពង្រឹងជំនាញរបស់ខ្ញុំលើការប្រាស្រ័យទាក់ទង ការសម្របសម្រួល ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម។ លើសពីនេះទៅទៀត ការទទួលបានការយល់ដឹងស៊ីជម្រៅអំពីស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ បានបង្កើនសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងក្នុងការគាំទ្រដល់ការអនុវត្តស្តង់ដារប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថារោងម៉ាស៊ីនកិនស្រូវក្នុងស្រុករបស់យើងសម្រេចបាននូវលក្ខខណ្ឌតម្រូវកម្រិតខ្ពស់ សម្រាប់កំណើនប្រតិបត្តិការប្រកបដោយភាពប្រកួតប្រជែង។













